សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ
04-11-2026 17:04
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រ កម្ពុជា នៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ សម្ដេចពិជ័យសេនា ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០ ២ ៦។
សារលិខិតជូនពរមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្ដេចពិជ័យសេនា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីក្នុងបុព្វហេតុជាតិ មាតុភូមិ និងវឌ្ឍនភាពថ្មីៗ ជារៀងដរាបតទៅ។
ជាមួយគ្នានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតសរសើរស្ញប់ស្ញែង ចំពោះគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេង របស់ សម្ដេចពិជ័យសេនា ដែលបានធ្វើពលីកម្មបូជាកម្លាំងកាយ ចិត្ត ចូលរួមតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងពង្រឹងខឿនការពារជាតិដ៏រឹងមាំ ហើយចូលរួមសកម្មជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ សម្រាប់ជាតិ មាតុភូមិ។ ទន្ទឹមនេះ សម្ដេច រួមនឹងឥស្សរជនកំពូលៗនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលពោរពេញដោយបទពិសោធន៍ និងមាននីតិកោសលជ្រៅជ្រះ បានបន្តបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដង្ហែព្រះរាជកិច្ច ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិត ប្រកបដោយវឌ្ឍនភាពបម្រើជាតិ សាសនា។ លើសពីនេះទៀត សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សមិទ្ធផលសង្គម បំផុសកម្លាំងរួបរួមសាមគ្គីជាតិជាធ្លុងមួយ លើកកម្ពស់នូវមូលធនមនុស្សក្នុងវិស័យការពារជាតិ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ក្នុងថ្ងៃចម្រើនជន្មាយុដ៏សិរីមង្គលនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពផ្ញើជូន សម្តេចពិជ័យសេនា ជាទីគោរពដ៏ខ្ពង់ខ្ពស់៖


