FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! មេអាវុធហត្ថស្រុកទ្រាំង ខេត្តតាកែវ បានទទួលមរណភាព ដោយរោគាពាធ

24-10-2026 18:38

(តាកែវ)៖ លោកវរសេនីយ៍ត្រី ដាំ ពុជ្ជា អត្តលេខ ០២០៦៥៦ មុខងារជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង១៩៖៤០នាទី ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ។

ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងក្រុមគ្រួសារនៃសព មានទុក្ខសោកយ៉ាងខ្លាំង ចំពោះការបាត់បង់ឥស្សរជនដ៏សំខាន់មួយរូបពីជួរអង្គភាព។ លោកវរសេនីយ៍ត្រី ដាំ ពុជ្ជា គឺជាមន្ត្រីដ៏ឧស្សាហ៍ព្យាយាម និងបានបំពេញភារកិច្ចបម្រើជាតិដោយស្មោះត្រង់អស់រយៈពេលជាច្រើនឆ្នាំ។

បច្ចុប្បន្នសពរបស់លោកវរសេនីយ៍ត្រី ដាំ ពុជ្ជា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ដំណឹងមរណភាពនេះ ត្រូវបានចាត់ទុកជាការគោរពអញ្ជើញដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយនៃសព អញ្ជើញចូលរួម និងចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕