សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាសខួបចម្រើនជន្មាយុ
21-10-2026 20:11
(ភ្នំពេញ)៖ នាឱកាសប្រកបដោយនក្ខត្តឫក្សដ៏ប្រសើរថ្លៃថ្លានៃថ្ងៃខួបកំណើតជាមង្គលរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលមកដល់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា បានផ្ញើសារជូនពរសម្តែងនូវសេចក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំរឹងប៉ឹងមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ ជន្មាយុ យឺនយូរ និងសូមសម្រេចបានជោគជ័យថ្មីៗជាច្រើនបន្ថែមទៀត ក្នុងគ្រប់ភារកិច្ចការងារ ដើម្បីជាឧត្តម ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយអភិបាលគ្រងរក្សា និងសូមប្រោះព្រំប្រទានពរជ័យគ្រប់ប្រការ ជូន ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត និងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរដ៏ប្រពៃថ្លៃថ្លា គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ច និរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួល នូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

