FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា អុឹង លីហេង និងអ្នកឧកញ៉ា តាំង ហ្គិចលៀង ផ្ញើសារលិខិតគោរពជូនពរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសចម្រើនជន្មាយុ

17-10-2026 19:55

(ភ្នំពេញ)៖ សារលិខិតជូនពររបស់ អ្នកឧកញ៉ា អុឹង លីហេង និងភរិយា អ្នកឧកញ៉ា តាំង ហ្គិចលៀង គោរពជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសដ៏វិសេសវិសាលជ័យមង្គលាភិរម្យ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវ សព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕