FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ហេង សួរ ផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិកាក្រសួងការងារ

15-10-2026 20:34

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីក្រៀមក្រំនិងក្ដុកក្ដួលបំផុតបន្ទាប់ពី បានទទួលដំណឹងថា ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលមរណភាពនាថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

តាមរយៈសារលិខិតរបស់ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់ អស់កម្លាំងកាយ បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទេសន្តរប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយឆន្ទៈ និងមនសិការមោះមុត ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕