FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា

12-10-2026 12:46

(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីក្រៀមក្រំនិងក្ដុកក្ដួលបំផុតបន្ទាប់ពីបានទទួលដំណឹងថា ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧៖០៣ព្រឹក នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង១២៖០៣នាទីថ្ងៃត្រង់ នៅប្រទេសកម្ពុជា ក្នុងជន្មាយុ៧៦ឆ្នាំដោយរោគាពាធ។

ក្នុងវេលាប្រកបដោយ សមានទុក្ខដ៏ក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយមនោសញ្ចេតនាសោក្ខស្តាយដ៏ជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ឯកឧត្តម ខៀវ មុត គឺជាការបាត់បង់នូ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះ ភរិយា កូនៗ កូនប្រសារ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយ ជាទីស្រលាញ់ទាំងអស់។

ជាមួយគ្នានេះ យេីងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ខៀវ មុត សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕