FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្ដម ជីវ កេង ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា

11-10-2026 11:35

(ភ្នំពេញ)៖ ឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងថ្នាក់ដឹកនាំ ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរាជការទាំងអស់នៃតុលាការកំពូល មានសេចក្តីក្រៀមក្រំនិងក្ដុកក្ដួលបំផុត បន្ទាប់ពីបានទទួលដំណឹងថា ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧៖០៣ព្រឹក នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង១២៖០៣នាទីថ្ងៃត្រង់ នៅប្រទេសកម្ពុជា ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយ សមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយមនោសញ្ចេតនាសោក្ខស្តាយដ៏ជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ឯកឧត្តម ខៀវ មុត គឺជាការបាត់បង់នូ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះ ភរិយា កូនៗ កូនប្រសារ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយ ជាទីស្រលាញ់ទាំងអស់។

ជាមួយគ្នានេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត សូមឱ្យឆាប់បានយោនយកកំណើតកើត នៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕