FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម លឹម ជាវុត្ថា ផ្ញើសារជូនពរ អ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសពិធីខួបកំណើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦

31-08-2026 17:05

(ភ្នំពេញ)៖ ឯកឧត្តម លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI បានផ្ញើសារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា
ក្នុងឱកាសខួបកំណើតដ៏ឧត្តុង្គឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើត យើងខ្ញុំសូមជូនពរអ្នកឧកញ៉ា គិត ម៉េង សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យថ្មីថែមទៀត។

ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពជូនពរ អ្នកឧកញ៉ាប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ទទួលបាននូវសិរីសួរស្តីជ័យមង្គល និងវិបុលសុខ ប្រកបដោយពុទ្ធទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឱ្យរីកចម្រើន និងជោគជ័យបន្ថែមទៀត៕