FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ប៉េង ពោធិ៍នា ផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

31-08-2026 13:40

(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូនក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។

យើងខ្ញុំមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងមរណភាពរបស់ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។ លោកបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខ និងសេចក្តីសោកសង្រេងនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន។
ការបាត់បង់នេះគឺជាការបាត់បង់ដ៏ធំធេងនូវលោកឪពុក ឪពុកក្មេក ជីតា និងជីទួតជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនប្រុសស្រី បងប្អូន ចៅ ចៅទួត និងក្រុមគ្រួសារ។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕