អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ប៊ិន ឈិន ក្នុងឱកាសខួបចម្រើនជន្មាយុ
17-08-2026 12:52
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់៧៧ ឈានចូល៧៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ សូមផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរដោយស្មោះចំពោះឯកឧត្តម ប៊ិន ឈិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំប្រជាជាតិកម្ពុជា ប្រកាន់ខ្ជាប់តាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីផលប្រយោជន៍ជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងការការពារនិរន្តរភាពរាជានិយម។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាទឹកដី សូមប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម ប៊ិន ឈិន លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបានប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
សូមគោរពជូនពរឱ្យឯកឧត្តម ប៊ិន ឈិន ទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍ និងបម្រើជាតិមាតុភូមិ៕
