FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ប៊ិន ឈិន ក្នុងឱកាសខួបចម្រើនជន្មាយុ

17-08-2026 12:08

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់៧៧ ឈានចូល៧៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានផ្ញើសារលិខិតជូនពរជ័យដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរដោយស្មោះចំពោះឯកឧត្តម ប៊ិន ឈិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំប្រជាជាតិកម្ពុជា ប្រកាន់ខ្ជាប់តាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីផលប្រយោជន៍ជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងការការពារនិរន្តរភាពរាជានិយម។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាទឹកដី សូមប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម ប៊ិន ឈិន លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបានប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។

សូមគោរពជូនពរឱ្យឯកឧត្តម ប៊ិន ឈិន ទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍ និងបម្រើជាតិមាតុភូមិ៕⁩