ឯកឧត្តម ម៉ក់ ជីតូ ផ្ញើសាររំលែកទុក្ខជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចំពោះមរណភាពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត
06-07-2026 18:58
(ភ្នំពេញ)៖ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្តាយឥតឧបមាជាទីបំផុត បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ជាទីគោរពស្រឡាញ់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលមរណភាព នៅវេលាម៉ោង១៣៖៥៧នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកដ៏ធំធេងនេះ ឯកឧត្តម ម៉ក់ ជីតូ សូមចូលរួមរំលែកទុក្ខដោយក្តីសង្វេគជាទីបំផុតជាមួយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចំពោះការបាត់បង់ឧបាសិកា នេត សុគន្ធ ដែលជាការបាត់បង់ដ៏ធំធេងនូវមាតាមេត្តាធម៌ ភរិយាដ៏ល្អ បងស្រីជាទីគោរពស្រឡាញ់ និងជាជីដូនជីតាដ៏ប្រពៃ ដែលពេញមួយជីវិតរបស់លោកស្រី បានខិតខំប្រឹងប្រែងកសាង និងថែរក្សាគ្រួសារ ប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌។
ឯកឧត្តម ម៉ក់ ជីតូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា នេត សុគន្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ និងការចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយបំផុតពីខ្ញុំបាទ។ សូម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
