FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! លោក ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយរោគាពាធ

27-05-2026 21:59

(ភ្នំពេញ)៖ លោក ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយរោគាពាធ។
លោក ជួន សុកាន់ណារិទ្ធ ក៏មានតួនាទីជាប្រឹក្សាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

បច្ចុប្បន្នេះ សពលោក ជួន សុកាន់ណារិទ្ធ​ កំពុងតម្កល់ ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ២៩ ផ្លូវ៥៦៤ ភូមិ១១ ក្រុម៤៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណឹង ចាត់ទុកជាការគោរពអញ្ជើញនេះ សម្តេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ជ្រាបជាព័ត៌មាន៕