FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសង្គមកិច្ច ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការរៀបចំទិវា «ប្រារព្ធទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី១៩»

14-05-2026 08:04

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនអ្នកសារព័ត៌មានជាតិអន្តរជាតិនិងសាធារណៈជនឱ្យបានជ្រាបថាក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសហការជាមួយសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រោងប្រារព្ធទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី១៩ដលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៦វេលាម៉ោង៧:០០នាទីព្រឹក នៅសាលមហោស្របកោះពេជ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១.សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។

ទិវានេះនឹងមានការចូលរួមពី សមាជិករដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយសជាតិបងប្អូនអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតំណាងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតាមវិស័យចំនួន៣២ក្រសួងស្ថាប័នរាជធានី-ខេត្តយុវជនស.ស.យ.ក និងយុវជនកាកបាទក្រហម សរុបប្រមាណ៣៥០០នាក់។

ទិវានេះប្រារព្ធធ្វើឡើងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១៤៥អនក្រ.បក.ចុះថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ស្ដីពីទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្នុងគោលបំណងលើកកម្ពស់វីរៈភាពដ៏អង់អាចក្លាហាននិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន៕