FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរ លោកជំទាវ អាន្នី សុខអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 19:20

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ យើងខ្ញុំទាំងអស់គ្នា ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ជូនលោកជំទាវ អាន្នី សុខអាន អនុប្រធាន កាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងមានជន្មាយុយឺនយូរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដោយស្មោះជូនចំពោះ លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ធនធាន និងពេលវេលាដ៏មានតម្លៃ រួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បំពេញបេសកកម្មមនុស្សធម៌ ធានាបាននូវធនធានហិរញ្ញវត្ថុរឹងមាំ និងមាននិរន្តរភាព ឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៅទូទាំងប្រទេស បានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមចំណែកដ៏ធំធេងក្នុងសកម្មភាពបម្រើជាតិ និងប្រជាជន។

ក្នុងឱកាសដ៏សិរីសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សាលោកជំទាវ អនុប្រធាន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕