FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ផ្ញើសារលិខិតជូនពរ សម្តេច គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 12:55

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស និងលោកជំទាវ ឈុន ផាណ្ណា បានផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖ « ក្នុងឱកាសអភិមង្គលដ៏មហាបវរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹកនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយសោមនស្សរីករាយ និង ភាពកក់ក្តៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោសម្តេចមហាមន្ត្រី។

ខ្ញុំសូមវាយតម្លៃខ្ពស់បំផុតចំពោះសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាមន្ត្រី ដែលបានយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធរួមចំណែកក្នុងការកសាងសង្គមជាតិសំដៅកាត់បន្ថយ ភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារុងរឿង សម្បូរសប្បាយជាលំដាប់។ ទន្ទឹមនឹងគ្នា នេះដែរ សម្តេចមហាមន្ត្រី បានបំពេញបេសកកម្មក្នុងការចូលរួមការពារសន្តិភាព ឯករាជ្យភាព បូរណភាព និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទទួលបានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងបានខិតខំមិនខ្លាចនឿយហត់ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ជាអារ្យប្រទេសរុងរឿងថ្កើងថ្កាន។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះមេត្តាយាងបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងសាច់ញាតិក្រុមគ្រួសារ និងសូម សមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕