FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩

13-04-2026 11:13

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ «សម្តេចមហារដ្ឋសភាធិការធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅ ឋានកម្ពុជា សូមសម្ដែងនូវសេចក្តីអំណរសាទរ និងគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ សម្តេចប្រធានរដ្ឋសភា សូម បានប្រកបនូវកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីជាចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបន្តឆ្ពោះទៅមុខប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីអំណរសាទរគោរពដោយស្មោះចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេច បានខិតខំប្រឹងប្រែងអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដើម្បីដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជា បន្តបន្ទាប់។

ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងការចូលរួមចំណែកកសាងសមិទ្ធ ផលលើគ្រប់វិស័យរបស់សង្គមជាតិ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍ ធ្វើឲ្យប្រជាជនបានសុខ សន្តិភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជីវភាពសម្បូរសប្បាយរុងរឿងក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឲ្យសម្រេច បានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសធ្វើឲ្យស្ថាប័នរដ្ឋសភារីកចម្រើនគួរជាទីមោទន។

ជាថ្មីម្តងទៀតក្នុងឱកាសមហានក្ខត្តឫក្ស ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នក អភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ»៕⁩