FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ចេញសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦

07-03-2026 21:52

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសារលិខិតជូនពរ គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ខាងមុខនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងយុត្តិធម៌ និងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវគារវកិច្ច ប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះ លោកជំទាវបណ្ឌិត សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ។

នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះគំរូវីរភាពដ៏គួរឱ្យស្ញប់ស្ញែងរបស់ លោកជំទាវបណ្ឌិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា តាមរយៈការជួយដឹកនាំការងារកាកបាទក្រហមប្រកបដោយគុណធម៌ដ៏ប្រសើរថ្លៃថ្លា និងបានចូលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពអង់អាច និងតួនាទី របស់ស្ត្រីនៅក្នុងសង្គម។

បន្ថែមពីនេះទៅទៀត លោកជំទាវបណ្ឌិត តែងតែចូលរួមដំណើរ លើកទឹកចិត្ត និង គាំទ្រ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តថែរក្សាសុខសន្តិភាពពេញលេញ ឯកភាពជាតិ ស្ថិរភាព សង្គម និងអធិបតេយ្យភាពជាតិ, ការថែរក្សានិងលើកកម្ពស់នូវដួងព្រលឹងជាតិនិងមោទនភាពជាតិ, ការលើក កម្ពស់សមធម៌សង្គម នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គម ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុ ព្រមទាំងការអភិវឌ្ឍជាតិកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ក្នុងលោកសូមតាមជួយថែរក្សា ការពារ និង ប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំង បុត្រធីតា សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕