Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង សូមផ្ញើសារជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

14-10-2025 23:00

(ភ្នំពេញ)៖ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៃព្រះរាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ទសភាសូមចូលរួមសម្ដែងនូវក្តីសោមនស្សក្រៃលែងប្រកបដោយភាពកក់ក្តៅ ជូនចំពោះ សម្តេចមហាមន្ត្រី។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះជូនចំពោះ សម្តេចមហាមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយគុណវុឌ្ឈ និងពោរពេញដោយការលះបង់ខ្ពស់ក្នុងការបំពេញបេសកកម្មដ៏ស្វិតស្វាញ និងដោយមនសិការវិជ្ជាជីវៈ បំពេញបេសកកម្មបម្រើផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា។

ការចូលរួមចំណែករបស់ សម្តេច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងនាំឱ្យកម្ពុជាបន្តមានសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចមហាមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរ និងសុខភាព ល្អបរិបូរណ៍ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាពក្នុងសុខសន្តិភាព ស្ថិរភាពដ៏រឹងមាំតរៀងទៅ៕