FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើសារលិខិតជូនពរ និងអបអរសាទរ សម្តេចពិជ័យសេនា ទៀ បាញ់

29-07-2017 18:12

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារលិខិតជូនពរ និងអបអរសាទ ចំពោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសនាយឧត្តមសេនីយ៍ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជាសម្តេចពិន័យសេនា ទៀ បាញ់។

ក្នុងលិខិតរបស់សម្តេចចៅហ្វារាំង គង់ សំអុល បានសរសេរថា «តាមនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល កំពុងបម្រើការងារ នៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីរំភើបរីករាយ ដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ សម្តេចពិជ័យសេនា ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុងឧត្តម អំពីព្រះករុណជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាសម្តេចពិជ័យសេនា តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ»

សម្តេចចៅហ្វាវាំង បានសរសេរទៀតថា «សម្តេចពិជ័យសេនា ស័ក្កិសមទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ជានិច្ចកាល សម្តេចពិជ័យសេនា បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិកម្ពុជា បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ»