យុវសិស្ស ម៉េង វណ្ណបញ្ញា ពីកុមារភាពអាយុ ៣ឆ្នាំ រហូតដល់ជោគជ័យនៅលើឆាកអន្តរជាតិ (Video inside)
29-11-2026 08:32
(ភ្នំពេញ)៖ សាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ យុវសិស្ស ម៉េង វណ្ណបញ្ញា អតីតសិស្សឆ្នើមក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានបណ្តុះគ្រឹះចំណេះដឹងយ៉ាងរឹងមាំនៅក្រោមដំបូលសាលារបស់សាលាតាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់បញ្ចប់ថ្នាក់ទី១២ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។
យុវសិស្ស ម៉េង វណ្ណបញ្ញា ទទួលលទ្ធផលដូចខាងក្រោម៖
*ទទួលបាន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦
*ទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងការប្រឡងបញ្ចប់កម្មវិធីសិក្សាអន្តរជាតិ Cambridge A-Level
*ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលមួយនៅសហរដ្ឋអាមេរិក។
សមិទ្ធផលដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យុវសិស្ស ម៉េង វណ្ណបញ្ញា គួបផ្សំនឹងការអប់រំប្រកបដោយគុណភាព និងស្តង់ដាអន្តរជាតិ។ សូមជូនពរឱ្យយុវសិស្ស ម៉េង វណ្ណបញ្ញា ទទួលបានជោគជ័យបន្ថែមទៀតក្នុងដំណើរសិក្សានៅឧត្តមសិក្សា៕





