FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

28-11-2026 20:43

(ហាណូយ, វៀតណាម)៖ ឆ្លៀតពេលក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ នៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សាលើមសៃ គំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

លោក សាលើមសៃ គំម៉ាស៊ីត ជានាយករដ្ឋមន្ត្រីថ្មីរបស់ឡាវ ដែលទើបទទួលបានការគាំទ្រពីសភាឡាវនាពេលថ្មីៗនេះ។ ជំនួបរវាងសម្តេចមហាបវរធិបតី និងលោក សាលើមសៃ គំម៉ាស៊ីត ជាការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ដែលជាប្រទេសមានព្រំដែនជាប់គ្នា៕