FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បរិច្ចាគថវិកាផ្ទាល់ខ្លួន គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាតចំនួន១០០គ្រួសារ

28-11-2026 16:14

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនឹងក្រុមគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាពខ្វះខាតជួបការលំបាកចំនួន ១០០គ្រួសារ តាមរយៈក្រុមការងារមនុស្សធម៌ (ជក់ចិត្ត-Chok Chet) ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលសរុបជាថវិកាអស់ចំនួន ២៤,៧៥០,០០០រៀល ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថ រៀបចំឧបត្ថម្ភជារៀងរាល់ខែដល់ក្រុមការងារមនុស្សធម៌ (ជក់ចិត្ត-Chok Chet) ដោយក្នុងមួយខែ ប្រគល់ជាសម្ភារគ្រឿងឧបភោគបរិភោគចំនួន ១០ ឈុត ស្មើនឹង ១០គ្រួសារ ក្នុងនោះរួមមាន៖ ថវិកា អង្ករ មី ទឹកបរិសុទ្ធ ទឹកដោះគោស្រស់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ រួមនឹងសម្ភារប្រើប្រាស់សំខាន់ៗផ្សេងៗទៀតផងដែរ ឱ្យទៅក្រុមការងារមនុស្សធម៌ (ជក់ចិត្ត-Chok Chet) ដើម្បីចាត់ចែងចែកជូនបន្តទៅដល់បងប្អូនប្រជាពលរដ្ឋចាស់ជរា លោកយាយ លោកតា ដែលមានជីវភាពខ្វះខាត ជួបការលំបាកជាក់ស្ដែង។

ការជួយជ្រោមជ្រែងដល់ពួកគាត់នាពេលនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសារពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងសាមគ្គីភាពផងដែរ។ គោលបំណងគឺជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបានជួយទៅប្រជាពលរដ្ឋ និងគ្រួសារដែលមានជីវភាពខ្វះខាតទីទាល់ក្រជាក់ស្ដែង ជួបការលំបាកត្រូវជំនួយបន្ទាន់ដើម្បីដោះស្រាយបញ្ហាប្រឈមភ្លាមៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕