នាវាទេសចរណ៍ខ្នាតយក្ស CARNIVAL LUMINOSA ចូលចតនៅព្រះសីហនុ ជាមួយអ្នកទេសចរណ៍ជិត២ពាន់នាក់ (Video inside)
28-11-2026 15:09
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍ខ្នាតយក្សលើលំហសមុទ្រ CARNIVAL LUMINOSA បានចូលចតនៅខេត្តព្រះសីហនុ ដោយនាំមកជាមួយអ្នកទេសចរណ៍ជិត២ពាន់នាក់។
ការចូលចតនៃនាវាទេសចរណ៍ខាងលើនេះ ទទួលបានស្វាគមន៍កក់ក្តៅពីសំណាក់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ច។ ក្នុងពិធីស្វាគមន៍ក៏មានការផ្តល់វត្ថុអនុស្សាវរីយ៍ជាក្រមា និងការសម្តែងរបាំប្រពៃណីខ្មែរទទួលស្វាគមន៍ភ្ញៀវ។
នាវាទេសចរណ៍ប្រណីត CARNIVAL LUMINOSA ពាក់ទង់ជាតិបាហាម៉ាស មានប្រវែង ២៩៤ ម៉ែត្រ និងបានដឹកនាំភ្ញៀវទេសចរចំនួន ១,៧៦៨នាក់ មកពី ២៣សញ្ជាតិ និងនាវិក ៩៨០នាក់ មកពី ៤៨សញ្ជាតិ។ នាវានេះបានធ្វើដំណើរមកពីប្រទេសថៃ ហើយចូលចតកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅវេលាម៉ោង ៧៖០០នាទីព្រឹក ហើយមានគម្រោងចាកចេញទៅកាន់ប្រទេសសិង្ហបុរីវិញ នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែលនេះ៕













































