FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជាឃុំសំរោង រៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

28-11-2026 15:07

(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជាឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំសំរោង សម្រាប់អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ុក វណ្ណា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំសំរោង ព្រមទាំងមានការចូលរួមពីសំណាក់លោកអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត។

ដំណើរការបោះឆ្នោតស្ទាបស្ទង់មតិនេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងបក្ស និងមានតម្លាភាព សំដៅប្រមូលធាតុចូល និងជ្រើសរើសឥស្សរជនដែលមានសមត្ថភាព ឆន្ទៈ មនសិការទទួលខុសត្រូវខ្ពស់ និងទទួលបានការគាំទ្រពីសមាជិកបក្សក្នុងមូលដ្ឋាន ដើម្បីត្រៀមបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងនៅក្នុងឱកាសនោះ លោក ម៉ុក វណ្ណា បានកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់សមាជិកទាំងអស់ ព្រមទាំងបានជំរុញឱ្យបេក្ខជនដែលទទួលបានការគាំទ្រ បន្តពង្រឹងការបម្រើសេវាសាធារណៈ ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕