ការងារគូសគំនូសចរាចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៦ សម្រេចបានជិត ៩០%ហើយ
28-11-2026 11:04
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងសាធារណកា និងដឹកជញ្ជូន បានគូសគំនូសនៅលើផ្លូវជាតិលេខ៦ ប្រវែង ៧៥ គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ ដល់ផ្លូវចូលព្រលានយន្តហោះខេត្តសៀមរាប, ជាផែនការការងារនេះ សម្រេចបាន ៨៧% គ្រោងបញ្ចប់នៅសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា បន្ថែមលើគំនូស ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដំឡើងដុំចំណាំងផ្លាតតាមបណ្តោយទ្រូងផ្លូវ ចន្លោះគំនូស ដើម្បីបង្កើនភាពងាយស្រួលក្នុងការបើកបរនៅពេលយប់ និងពេលភ្លៀង។ ជាផែនការបន្តសម្រាប់ឆ្នាំ២០២៧ ខាងមុខ ក្រសួងសាធារណការ តាមរយៈអគ្គនាយកដ្ឋានបច្ចេកទេស នឹងបន្តគូសគំនូសនៅលើកំណាត់ផ្លូវនេះដដែល នៅលើទីតាំងដែលរលុ ប។
ជាសំណូមពរ លោក ផន រឹម បានស្នេីឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ មេត្តាយោគយល់ដល់ក្រុមការងារដែលកំពុអនុវត្តលើដងផ្លូវ និងសូមកុំបើកបរកិនគំនូស និងដុំចំណាំងផ្លាត ដើម្បីថែរក្សាទ្រព្យសម្បត្តិរួមទាំងអស់គ្នា ឱ្យបានគង់វង្សប្រើប្រាស់បានយូរ៕

















