FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ ក្រើនរំឭកពលរដ្ឋកុំចាញ់បោកការអូសទាញទៅធ្វើការនៅទ្វីបអាហ្វ្រិក និងបញ្ជាក់ថាជាទង្វើខុសច្បាប់

27-11-2026 15:06

(ភ្នំពេញ)៖ បច្ចុប្បន្ន ក្រសួងបានសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានចេញទៅធ្វើការនៅទ្វីបអាហ្វ្រិក។ ក្រសួងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពុំទាន់មានកិច្ចព្រមព្រៀងស្តីពី ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិកឬពលករកម្ពុជាទៅធ្វើការនៅបណ្តាប្រទេសនៃទ្វីបអាហ្វ្រិកនៅឡើយទេ។ ការចេញទៅធ្វើការនៅប្រទេសដែលកម្ពុជា ពុំទាន់មានកិច្ចព្រមព្រៀងជាមួយ អាចប្រឈមនឹងហានិភ័យខ្ពស់ ជាពិសេសងាយធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

ក្នុងស្មារតីនេះ ក្រសួងសូមក្រើនរំឭក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការផ្សព្វផ្សាយ ឬការដើរអូសទាញពីបុគ្គល ឬក្រុមហ៊ុនណាមួយថាកំពុងមាន ការជ្រើសរើសបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅទ្វីបអាហ្វ្រិក ដោយសន្យាបញ្ជូនមនុស្សទៅធ្វើការដោយផ្ទាល់ ឬតាមមធ្យោបាយប្រទេសទី៣បន្តទៅដល់ទ្វីបអាហ្វ្រិក ព្រមទាំងធានាការផ្តល់ប្រាក់ឈ្នួលខ្ពស់ ឬផ្តល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារជាមុនឱ្យសោះ។

ចំពោះមុខនេះ ការផ្សព្វផ្សាយ ឬការចុះជ្រើសរើសមនុស្សចេញទៅធ្វើការនៅទ្វីបអាហ្វ្រិកគឺជាទង្វើ ខុសច្បាប់។ ក្នុងករណីសាធារណជនបានដឹង បានឮ ឬបានឃើញសកម្មភាពទាំងនេះ សូមមេត្តាប្រញាប់ជូនដំណឹង ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅកៀកបំផុតដើម្បីចុះឃាត់ខ្លួន និងទប់ស្កាត់ជាបន្ទាន់។ ក្នុងករណីមានការ សង្ស័យ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖