សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេសចរន្តសកលធំៗចំនួន៥ កំពុងមានឥទ្ធិពលលើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
27-11-2026 10:40
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេសចរន្តសកលធំៗចំនួន ៥ ដែលកំពុងមានឥទ្ធិពលមកលើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតីអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃ និន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ចរន្តសកលធំៗចំនួន៥ កំពុងមានឥទ្ធិពលលើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារួមមាន៖
ទី១៖ ការប្រែប្រួលសណ្តាប់ធ្នាប់សកល, ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
ទី២៖ សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី, ការរីកលូតលាស់ទីក្រុង និងសង្គមវ័យចំណាស់។
ទី៣៖ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងបរិការណ៍បដិវត្តឧស្សាហកម្មទី៤។
ទី៤៖ ការប្រែប្រួលអាកាសធាតុ និងការរេចរឹលធនធានធម្មជាតិ។
ទី៥៖ ការកើនឡើងថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍន៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាល នឹងបន្ដយកចិត្តទុកដាក់ខ្ពស់ ចំពោះការកែលម្អរបន្ថែមទៀត នូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការប្រជាធិបតិយ្យ និងនិតីរដ្ឋ ដោយគ្មានការជ្រៀតជ្រេតកិច្ចការផ្ទៃក្នុងពីខាងក្រៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការពង្រឹងសមត្ថភាព និងគណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ ប្រតិតុល្យការអំណាច, គុណាធិបតេយ្យ និងឧត្តមនិយម ផលប្រយោជន៍ជាតិ និងប្រជាជន និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព, បរិយាប័ន្ន និងចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និងគាំទ្រវិស័យឯកជន។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន។ តាមរយៈការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និងនវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍៕

























































