FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉េង ស្រ៊ុន អញ្ជើញប្រគល់-ទទួលឯកសារកែអត្រាកូលដ្ឋានខុសបច្ចទេសពីតុលាការ ជូនដល់ប្រជាពលរដ្ឋ ១៨នាក់ នៅស្នាក់ការគណបក្សឃុំអមលាំង

27-11-2026 09:17

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ ២៦.២ បានអញ្ជើញប្រគល់-ទទួលឯកសារកែអត្រាកូលដ្ឋានខុសបច្ចទេសពីតុលាការ ជូនដល់ប្រជាពលរដ្ឋចំនួន ១៨ នាក់ នៅស្នាក់ការគណបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ពិតណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ដែលបានសម្របសម្រួលឯកសារកែអត្រាកូលដ្ឋានខុសបច្ចទេសពីតុលាការ និងបានចំណាយពេលវេលាក្នុងការប្រគល់-ទទួលនាពេលនេះ៕