FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងពីការរុះរើផលប៉ះពាល់ ដើម្បីអនុវត្តគម្រោងស្ដារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់កំពង់ក្របៅ

26-11-2026 21:22

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ចាប់ពីគល់ស្ពាន ផ្លូវវាងក្រុងរហូតដល់មុខសាលាបឋមសិក្សាកំពង់ក្របៅ ឱ្យបានជ្រាបអំពីការអនុវត្តគម្រោងស្ដារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។

គម្រោងស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖

១៖ ពង្រីកទទឹងផ្លូវកៅស៊ូ (DBST) និងសាងសង់ប្រព័ន្ធលូរំដោះទឹក ទាំងសងខាងផ្លូវចាប់ពីគល់ ស្ពានស្ទឹងសែនចាស់រហូតដល់មុខសាលាបឋមសិក្សាកំពង់ក្របៅ ក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

២៖ សាងសង់ផ្លូវបេតុងអាមេ ចាប់ផ្តើមពីគល់ស្ពានស្ទឹងសែនចាស់ រហូតដល់គល់ស្ពានផ្លូវវាងក្រុង និងសាងសង់ប្រព័ន្ធលូរំដោះទឹកតែម្ខាងផ្នែកខាងសួនមាត់ស្ទឹងសែន ចាប់ពីគល់ស្ពានថ្មើរជើងថ្មី រហូតដល់ គល់ស្ពានស្ទឹងសែនចាស់ ស្ថិតក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ការកែលម្អកំណាត់ផ្លូវខាងលើ ត្រូវពង្រីកធំជាងទំហំផ្លូវបច្ចុប្បន្ន ហើយមានផលប៉ះពាល់រួមមាន៖ របង បង្គោលភ្លើង តូបលក់ដូរ សំយ៉ាបផ្ទះ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង ខ្សែកាបអុបទិក ឧបករណ៍សម្ភារៈ និងសំណង់ផ្សេងៗ។ ដូចនេះដើម្បីឲ្យក្រុមការងារសាងសង់ ដំណើរការដោយរលូន និងទាន់ពេលវេលា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវខាងលើចូលរួមរុះរើចេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕