FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចុងសប្តាហ៍នេះ ទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់ នឹងសម្តែងជូនសាធារណជនទស្សនាលើផ្លូវថ្មើរជើង

26-11-2026 20:27

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ចុងសប្តាហ៍នេះ ទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់​នឹង​សម្តែងជូនសាធារណជនទស្សនាលើផ្លូវថ្មើរជើង។

ទស្សនីយភាពសិល្បៈមានដូចជា ដើរម៉ូតស្បៃ ទាញព្រ័ត្រ ល្ខោនខោល របាំកាប់ក្របីសែនភូមិ ល្ខោនស្រមោលស្បែកតូច ការប្រគំចាប៉ីដងវែង របាំកៃលាស វង់ភ្លេងគង ការបង្ហាញគុនល្បុក្កតោជាដើម។

ការបង្កើតព្រឹត្តិការណ៍សិល្បៈ នឹងធ្វើឱ្យផ្លូវថ្មើរ​ជើងកាន់​តែទាក់ទាញ ព្រមទាំងរួមចំណែកផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ខ្មែរ​ដល់ភ្ញៀវជាតិ និងអន្តរជាតិថែមទៀតផង៕