ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែវិច្ឆិកា៖ បង្ក្រាប៨ករណី ឃាត់ខ្លួន៣៥នាក់
26-11-2026 18:59
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ឃាត់ខ្លួន៣៥នាក់។
* ករណីជួញដូរ ១ករណី ឃាត់ខ្លួន១នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៥ករណី ឃាត់ខ្លួន១១នាក់។
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន២៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០០២១ករណី ឃាត់ខ្លួន២៧១៤៦នាក់ (ស្រី១៨០៥នាក់)៕
