សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ និងប្រតិភូយុវជននាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចូលជួបសម្តែងការគួរសម

26-11-2026 16:42

(ភ្នំពេញ)៖ នៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជនកម្ពុជាតំណាងឱ្យកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុនពេលចេញដំណើរទៅបំពេញបេសកកម្មអន្តរជាតិ៕