លទ្ធផលសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ
25-11-2026 20:09
(ភ្នំពេញ)៖ នារាត្រីថ្ងៃពេញបូរមីថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាតីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រំអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធព្រះរាជពិធីអកអំបុក និងសំពះព្រះខែ។
ក្នុងព្រះរាជពិធីនោះ ក៏មានព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណៈជំនឿប្រពៃណីខ្មែរ បានទស្សន៍ទាយ ដោយការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណកាលរៀងមក ដើម្បីផ្សងចង់ដឹង អំពីទឹកភ្លៀងនាឆ្នាំខាងមុខ។
តាមលទ្ធផលពីការផ្សងប្រផ្នូល តាមរយៈការសម្រក់ទៀនជ័យ បានបង្ហាញថា សម្រាប់ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៥៧១ ត្រូវនឹងឆ្នាំ២០២៧ ស្ថានភាពទឹកភ្លៀងមានដូចខាងក្រោម៖
១. ខេត្តកណ្ដាល៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២. ខេត្តកំពត៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៣. ខេត្តកំពង់ចាម៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៤. ខេត្តកំពង់ធំ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៥. ខេត្តកំពង់ឆ្នាំង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៦. ខេត្តកំពង់ស្ពឺ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៧. ខេត្តកែប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៨. ខេត្តកោះកុង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៩. ខេត្តក្រចេះ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១០. ខេត្តតាកែវ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។
១១. ខេត្តបាត់ដំបង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១២. ខេត្តបន្ទាយមានជ័យ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៣. ខេត្តប៉ៃលិន៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៤. ខេត្តពោធិ៍សាត់៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៥. ខេត្តព្រៃវែង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៦. ខេត្តព្រះវិហារ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៧. រាជធានីភ្នំពេញ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៨. ខេត្តមណ្ឌលគិរី៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៩. ខេត្តរតនគិរី៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២០. ខេត្តស្វាយរៀង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២១. ខេត្តសៀមរាប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២២. ខេត្តស្ទឹងត្រែង៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៣. ខេត្តព្រះសីហនុ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៤. ខេត្តឧត្តរមានជ័យ៖ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៥. ខេត្តត្បូងឃ្មុំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន៕


