FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករវាយកូនគោលអាជីពល្បីៗលំដាប់ពិភពលោក មកដល់កម្ពុជាដើម្បីចូលរួមប្រកួត Vattanac Legends Championship

25-11-2026 16:44

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក និងធនាគារវឌ្ឍនៈ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាមួយលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលស្វាគមន៍កីឡាករវាយកូនគោលអាជីពល្បីៗលំដាប់ពិភពលោក ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Vattanac Legends Championship ដែលជាការប្រកួតកីឡាវាយកូនគោលលំដាប់អន្តរជាតិ រៀបចំឡើងនៅកម្ពុជា។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិដ៏ធំនេះ ដែលមានការចូលរួមពីកីឡាករអាជីពល្បីៗមកពីជុំវិញពិភពលោក គឺជាឱកាសដ៏សំខាន់ក្នុងការបង្ហាញទៅកាន់សហគមន៍អន្តរជាតិអំពីសក្តានុពលរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ព្រមទាំងមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកកម្ពស់កិត្តិនាមកម្ពុជា និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ៕