FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម លឹម ជាវុត្ថា ផ្ញើសាររំលែកមរណទុក្ខ ជូនឯកឧត្តម សួស យ៉ារ៉ា ចំពោះមរណភាពរបស់ឧបាសក សួស តិចឆាយ

25-11-2026 15:18

(ភ្នំពេញ)៖ ឯកឧត្តម លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI បានផ្ញើសាររំលែកមរណទុក្ខ ជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក សួស តិចឆាយ ដែលត្រូវជាឪពុកបង្កើត និងឪពុកក្មេក។

ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI មានសេចក្តីរន្ធត់ក្ដុកក្ដួល រំជួលចិត្តជាខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតថា ឧបាសក សួស តិចឆាយ ត្រូវជាឪពុកបង្កើត និងឪពុកក្មេក របស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០២:១៥នាទីទៀបភ្លឺ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ដំណឹងដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ ខ្ញុំបាទ និងភរិយាព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់សូមចូលរួមរំលែកទុក្ខ និងសូមសម្តែងនូវសេចក្តីសោកសង្រេង អាឡោះអាល័យជាទីបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននូវឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ក្រុមគ្រួសារ ដែលពេញមួយជីវិតរបស់ឧបាសក សួស តិចឆាយ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏ឆ្នើម និងជាថ្នាក់ដឹកនាំ ដែលកំពុងបំពេញការងារបម្រើជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសកម្ម។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងយោងយឺតដួងវិញ្ញាណក្ខន្ធរបស់ឧបាសក សួស តិចឆាយ បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕