អាជ្ញាធស្រុកសំរោង រៀបចំពិធីប្រណាំងទូក ២ទីតាំងដោយមានទូកចូលរួមប្រកួតចំនួន ៣៧គូ
25-11-2026 14:21
(តាកែវ)៖ ដើម្បី ចូលរួម អបអរសាទរ ព្រះរាជ ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ ព្រះ ខែ និង អកអំបុក ឆ្នាំ ២០២៦នេះ និងដើម្បី បង្កើត ភាព សប្បាយ រីករាយ ជូនប្រជាពលរដ្ឋជាពិសេសក្នុងគោលបំណងថែ រក្សា ប្រពៃណី ជាតិឲ្យបានស្ថិតស្ថេរ នៅក្នុងព្រះរាជពិធីបុណ្យអ៊ំទូកឆ្នាំនេះ អាជ្ញាធស្រុកសំរោងបានរៀបចំពិធីប្រណាំងទូកចំនួន ២ទីតាំងដោយមានទូកចំនួន ៣៧គូបានចូលរួមប្រកួត។
លោក កៅ វគ្គសែល អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា យោងតាមមមតិណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានណែនាំដល់រដ្ឋបាលក្រុងស្រុកឲ្យរៀបចំពិធីប្រណាំងទូកក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជារក្សាទំលៀមទំលាប់ប្រពៃណីយ៍ជាតិ រដ្ឋបាលស្រុកសំរោងបានរៀបចំការប្រណាំងទូក ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅ២ទីតាំង។
ទីតាំងទី១ វត្តអង្គជុំ ស្ថិតនៅភូមិព្រៃញឹក ឃុំខ្វាវ មានទូកចំនួន ២២ទូក ស្មើនិង ១១គូ មានកីឡាករចំនួន ៤៤០នាក់ និងទី ២ នៅទំនប់បឹងឈូកស ស្ថិតនៅភូមិឈូកសខាងត្បូង ឃុំសិង្ហ មានទូកចំនួន ១៥ទូក និងកីឡករចំនួន ២៣៧នាក់។ សរុបទាំង ២ទីតាំង មានទូកចំនួន ៣៧ទូក និងកីឡាករចំនួន ៦៧៧នាក់។
ឆ្លៀតក្នុងឱកាសននេះផងដែរលោកអភិបាលស្រុកសំរោង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ សូមចូលរួមមកលេងកម្សាន្តពិធីប្រណាំងទូកក្នុងស្រុកសំរោងឲ្យបានច្រើនកុះករ ហើយកុំមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាពឲ្យសោះ ព្រោះអាជ្ញាធបានរៀបចំលក្ខណៈរួចរាល់ក្នុងការរក្សាការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកចូលរួមលេងកម្សាន្តឲ្យបានល្អប្រសើរ៕








