ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបទេសជិត ៧០ម៉ឺននាក់ បានចូលរួមទស្សនាក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ
25-11-2026 14:00
(កំពង់ស្ពឺ)៖ ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានភាពអធិកអធមស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងទូកង ជូនសាធារណជនទស្សនា នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត តាំងពិព័ណប្រគំតន្ត្រី ។
ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីនេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃ គឺនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះហើយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តលេងសប្បាយក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះមានចំនួនជិត ៧០ម៉ឺននាក់មកពីគ្រប់តំបន់។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការរីកចម្រើននៃជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីការប្រកួតប្រជែងទូកងយ៉ាងស្វិតស្វាញ និងជក់ចិត្ត រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការបណ្តែតប្រទីប ការសម្តែងសិល្បៈវប្បធម៌ចម្រុះ និងទស្សនីយភាពប្លែកៗនិងអុជកញ្ជ្រួចជាច្រើន ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាយ៉ាងច្រើនកុះករ៕


















































