រដ្ឋបាលខេត្តកោះកុង រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
25-11-2026 13:48
(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងបានរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអំបុក និងសំពះព្រះខែ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ព្រមទាំងលើកកម្ពស់ការថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ, វិធីនេះបានរៀបចំឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណសួនច្បារមុខសាលាខេត្តកោះកុង ក្រោមការដឹកនាំលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ឈី វ៉ា អភិបាលខេត្ត លោកអភិបាលរង ខេត្ត មន្ត្រីរាជការគ្រប់បណ្ដាលអង្គភាពក្រុងស្រុក និងប្រជាពលរដ្ឋចូលរួមយ៉ាងគគ្រឹកគគ្រេង។
លោកស្រី ឈី វ៉ា បានថ្លែងឲ្យដឹងថា ការរៀបចំពិធីនេះឡើងគឺមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ និងអភិរក្សវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងបង្កើតឱកាសឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាព ហើយដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ក្នុងខេត្តដែលកំពង់មានសក្តានុពលផងដែរ។
លោកស្រី អភិបាលខេត្ត ថ្លែងបន្តថា សូមឱ្យបងប្អូនជនរួមជាតិបង្កើតភាពសប្បាយរីករាយដោយក្តីញញឹម អាជ្ញាធរខេត្តបានយកចិត្តទុកដាក់លើការគ្រប់គ្រងបរិស្ថាននិងការសុខសុវត្ថិភាពជូនបងប្អូន ភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមអបអរសាទរពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកកំបុកនារាត្រីនេះ។
លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញមកចូលរួមឲ្យបានច្រើនកុះករដើម្បីអបអរសាទរព្រះរាជពិធីចូលរួមទាំងអស់ ចូលរួមគោរពសណ្តាប់ធ្លាប់សាធារណៈរក្សាអនាម័យបរិស្ថាននិងទទួលខុសត្រូវលើសុវត្ថិភាពរៀងៗខ្លួន ដោយសារការធានាសុវត្ថិភាព និងភាពសប្បាយរីករាយក្នុងកម្មវិធីនេះ ទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីទាំងអស់ដើម្បីបង្កើតនូវភាពសប្បាយរីករាយក្នុងពិធីនេះ៕














