UPDATE: ខ្មាន់កាំភ្លើងបាញ់ប្រហារស្ដ្រី២នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចចាប់ខ្លួនបានហើយ, មូលហេតុភ្លើងប្រច័ណ្ឌ
24-11-2026 17:24
(បាត់ដំបង)៖ សមត្ថកិច្ចចាប់ខ្លួនបានហើយខ្មាន់កាំភ្លើងម្នាក់ ដែលករណីបាញ់ប្រហារស្ដ្រី២នាក់បណ្ដាលឲ្យស្លាប់ នាវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងបញ្ជូនខ្មាន់កាំភ្លើងទៅធ្វើការសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ យោងតាមចម្លើយសារភាពបឋម បានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ គឺដោយសារភ្លើងប្រច័ណ្ឌ។
សមត្ថកិច្ចបានបញ្ជាក់ថា ខ្មាន់កាំភ្លើង ឈុន រតនៈ (ពៅ) អាយុ៥២ឆ្នាំ។ ដោយឡែកជនរងគ្រោះឈ្មោះ ប៊ុនណា សុគន្ធី ភេទស្រី អាយុ៣៦ឆ្នាំ និងឈ្មោះ នេត ដានី ភេទស្រី អាយុ៣៥ឆ្នាំ៕











