ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារស្ដ្រី២នាក់បណ្ដាលឲ្យស្លាប់ នៅស្រុកបាណន់ ខេត្តបាត់ដំបង

24-11-2026 17:07

(បាត់ដំបង)៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់។

សេចក្ដីរាយបានបញ្ជាក់ថា ក្រោយបាញ់ប្រហារខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើស្រាវជ្រាវ និងសួរនាំនៅកន្លែងកើតហេតុ៕