FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យ និងពង្រាយការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

24-11-2026 10:45

(សៀមរាប)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែងតាមទីតាំងប្រារព្ធពិធី តំបន់ប្រមូលផ្តុំប្រជាពលរដ្ឋ និងទីតាំងដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមច្រើន ព្រមទាំងពិនិត្យការត្រៀមលក្ខណៈរបស់កងកម្លាំងប្រចាំការតាមគោលដៅនីមួយៗ ដើម្បីធានាឱ្យការអនុវត្តភារកិច្ចមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាចំពោះរាល់សភាពការណ៍ដែលអាចកើតមានឡើង៕