FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមទស្សនានិងស្ដាប់ចម្រៀងបទ «សិលារបួស» និពន្ធដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដែលបង្ហាញពីសោកនាដកម្មនៃសង្គ្រាមឈ្លានពានសៀម មកលើកម្ពុជា

24-11-2026 10:30

(ភ្នំពេញ)៖ សោកនាដកម្មដែលបង្កឡើងដោយសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើទឹកដី និងប្រជាជនកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលាតត្រដាង និងចងក្រងជាបន្តបន្ទាប់តាមរយៈសំណេរ សំឡេង ឯកសារ សៀវភៅ ភាពយន្ត និងចម្រៀង ដោយពលរដ្ឋខ្មែរ ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវបរទេសទាំងក្នុង និងក្រៅតំបន់។ ស្នាដៃទាំងនេះមិនត្រឹមតែជាការឆ្លុះបញ្ចាំងពីសោកនាដកម្មនៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ក្នុងចំណោមអ្នកចូលរួមកត់ត្រាប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានចូលរួមចងក្រង និងនិពន្ធស្នាដៃជាបន្តបន្ទាប់ តាមរយៈអត្ថបទព័ត៌មាន សៀវភៅ (ទឹកមិនទាន់ថ្លា) និងបទចម្រៀង ដើម្បីកត់ត្រាព្រឹត្តិការណ៍សង្គ្រាម និងផលប៉ះពាល់ដែលកើតមានចំពោះកម្ពុជា និងប្រជាជនខ្មែរ។ លោកបាននិពន្ធបទចម្រៀងចំនួន២បទដែលមានខ្លឹមសារផ្សារភ្ជាប់នឹងសោកនាដកម្មនៃសង្គ្រាមឈ្លានពាននៅឆ្នាំ២០២៥ រួមមាន៖ «ទ័ពព្រៃ» និង «សិលារបួស»។

បទចម្រៀងទាំងពីរមិនត្រឹមតែជាស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីអំពើឃោរឃៅនៃសង្គ្រាម រហូតដល់ដុំថ្ម និងប្រាង្គប្រាសាទបុរាណដែលជាសម្បត្តិមរតកវប្បធម៌ពិភពលោក ក៏រងនូវការបំផ្លិចបំផ្លាញ និងការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនៃការចងចាំ និងជាកំណត់ត្រាប្រវត្តិសាស្ត្រតាមរយៈសិល្បៈ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ដ៏ជូរចត់ដែលកម្ពុជាបានឆ្លងកាត់។

សូមអញ្ជើញស្តាប់បទចម្រៀងទីពីរ (សិលារបួស) ខាងក្រោមនេះ៖