FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញដើរលេងយ៉ាងច្រើនកុះករក្នុងឱកាសនៃពិធីបុណ្យអុំទូក (Video inside)

24-11-2026 08:17

(ព្រះសីហនុ)៖ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងពះព្រះខែ ថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ អន្តរជាតិបានជ្រើសយកឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងដ៏ពេញនិយមជាសម្រាប់សម្រាកលំហែរកាយ និងជួបជុំសាច់ញាតិគ្រួសារបងប្អូនយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះ ដោយអនុវត្តតាមទិសដៅការងាររបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាជាប្រចាំពិឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរ និងអាវុធហត្ថបានចុះទទួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ជាមួយគ្នានេះ កម្លាំងការិយាល័យបានត្រៀមខ្លួនប្រចាំការជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ សំដៅធានាការឆ្លើយតបបានទាន់ពេលវេលា និងចុះអន្តរាគមន៍សង្គ្រោះឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព៕