FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាភិបាល Nvidia តែងតាំងលោក Jensen Huang ឱ្យកាន់តំណែង CEO ជាថ្មី

23-11-2026 21:14

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា លោក Jensen Huang ត្រូវបានតែងតាំងឱ្យត្រឡប់មកកាន់តំណែងជា ប្រធាន (President) និង នាយកប្រតិបត្តិ (CEO) ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាលវិញ ចាប់ពីពេលនេះតទៅ បន្ទាប់ពីលោកបានលាលែងពីតំណែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា។

ការសម្រេចចិត្តតែងតាំងលោក Jensen Huang ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំ និងការពិភាក្សាជាបន្តបន្ទាប់ជាមួយលោក Huang ដែលក្រោយមកក្រុមប្រឹក្សាភិបាលបានបង្ហាញការពេញចិត្តចំពោះភាពស្មោះត្រង់ ការបើកចំហ និងសមត្ថភាពរបស់លោកក្នុងការដឹកនាំ Nvidia។

ក្រុមប្រឹក្សាភិបាលបានលើកឡើងថា ពួកគេបានទទួលព័ត៌មាន និងមតិយោបល់ពី «ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក» ជុំវិញការសម្រេចចិត្តនេះ ហើយមាន «ទំនុកចិត្ត» ថាលោក Huang មិនបង្កជាហានិភ័យដល់សន្តិសុខជាតិឡើយ។

ការវិលត្រឡប់នេះកើតឡើងបន្ទាប់ពីមានរបាយការណ៍លើកឡើងថាលោក Huang គឺជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងផ្នែកចារកម្មបរទេស។ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា គណៈកម្មាធិការនាយកឯករាជ្យដែលបានបង្កើតឡើង នឹងបន្តការស៊ើបអង្កេតរឿងនេះឱ្យដល់ទីបញ្ចប់ ហើយលោក Huang ក៏បានគាំទ្រ និងប្តេជ្ញាផ្តល់កិច្ចសហការពេញលេញផងដែរ។

លោក Harvey C. Jones នឹងបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល (Board Chair) ខណៈលោកស្រី Colette Kress ដែលធ្លាប់កាន់តំណែងជានាយកប្រតិបត្តិបណ្តោះអាសន្ន (Interim CEO) នឹងបន្តតួនាទីជានាយកហិរញ្ញវត្ថុ (CFO) ដូចដើម៕