អគ្គនាយក ARDB ចុះពិនិត្យការដាំសាកល្បងដំណាំកាហ្វេក្រោមដើមស្វាយចន្ទី នៅខេត្តព្រះវិហារ និងលើកទឹកឱ្យពង្រីកការដាំដុះ
23-11-2026 17:46
(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពនៃការដាំសាកល្បងដំណាំកាហ្វេនៅចន្លោះដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា ស្ថិតក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ។
ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា បណ្ឌិត កៅ ថាច បានសម្តែងការពេញចិត្ត និងកោតសរសើរចំពោះវឌ្ឍនភាពនៃការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី គួបផ្សំនឹងការបណ្តុះកូនដើមកាហ្វេ ។
បណ្ឌិតបានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យបន្តពង្រីកការដាំដុះកាហ្វេពូជ Robusta ដែលមានសក្តានុពលទីផ្សារខ្ពស់ និងអាចផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចបានល្អ ទាំងសម្រាប់ការផ្គត់ផ្គង់ក្នុងខេត្ត និងការធ្វើពាណិជ្ជកម្មទៅកាន់តំបន់ផ្សេងៗ ។
លោកក៏បានលើកឡើងពីតម្រូវការការហ្វេនៅក្នុងស្រុក ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការផ្គត់ផ្គង់ពីក្នុងស្រុកនៅមានតិចតួច និងមានឱកាសក្នុងការពង្រីកទីផ្សារបានច្រើន៕







