នាយទាហាន ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ​ដល់ឧត្តមសេនីយ៍ឯក​ (ផ្កាយ៣) ចំនួន ៧០រូប ត្រូវបានដាក់ឱ្យចូលនិវត្តន៍ និងផ្ទេរទៅក្រសួងសង្គមកិច្ច

23-11-2026 17:40

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ​ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន ៧០រូប ឱ្យចូលនិវត្តន៍ និងផ្ទេរទៅកាន់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖