ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី
23-11-2026 15:00
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធាន VECONAC ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ VECONAC ក្នុងក្របខណ្ឌលេខាធិការដ្ឋានអាស៊ាន នៅទីស្នាក់ការសមាគមអតីតយុទ្ធជនឥណ្ឌូនេស៊ី ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីយន្តការ និងនីតិវិធីនៃការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ សំដៅពង្រឹងនិរន្តរភាពការងារ ប្រសិទ្ធភាពនៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងបណ្តាសមាគមអតីតយុទ្ធជននៃប្រទេសសមាជិកអាស៊ាន។
នេះជាជំហានដ៏សំខាន់មួយក្នុងអាណត្តិជាប្រធាន VECONAC របស់កម្ពុជា ក្នុងការលើកកម្ពស់តួនាទី និងឋានៈរបស់ VECONAC ក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍របស់អតីតយុទ្ធជនក្នុងតំបន់ទាំងមូល៕












