FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សួស យ៉ារ៉ា ចំពោះមរណភាពរបស់ឧបាសក សួស តិចឆាយ

23-11-2026 09:53

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហេង ទាន់ បានផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្រោយទទួលដំណឹងថា ឧបាសក សួស តិចឆាយ ត្រូវជាឪពុកបង្កើត និងជាឪពុកក្មេក បានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០២:១៥នាទីទៀបភ្លឺ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងបរិយាកាសប្រកបដោយសេចក្ដីសោកសង្រេងជាទីបំផុតនេះ យើងខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដោយក្ដីអាឡោះអាល័យ និងសង្វេគជាពន់ពេកជាមួយក្រុមគ្រួសារសព។

ទន្ទឹមនឹងនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សួស តិចឆាយ បានទៅកាន់សុគតិភព និងបដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕