FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សួស យ៉ារ៉ា ចំពោះមរណភាពរបស់ ឧបាសក សួស តិចឆាយ

22-11-2026 22:03

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្រោយទទួលដំណឹងថា ឧបាសក សួស តិចឆាយ ត្រូវជាឪពុកបង្កើត និងជាឪពុកក្មេក បានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅប្រទេសបារាំង។

យោងតាមសារលិខិតរំលែកទុក្ខ បានបញ្ជាក់ថា ឧបាសក សួស តិចឆាយ បានទទួលអនិច្ចកម្មកាលពីថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០២:១៥នាទីទៀបភ្លឺ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងបរិយាកាសប្រកបដោយសេចក្ដីសោកសង្រេងជាទីបំផុតនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានសម្ដែងនូវការចូលរួមរំលែកទុក្ខដោយក្ដីអាឡោះអាល័យ និងសង្វេគជាពន់ពេកជាមួយក្រុមគ្រួសារសព។

ទន្ទឹមនឹងនេះ ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សួស តិចឆាយ បានទៅកាន់សុគតិភព និងបដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕